SEA GAMES 19: វៀតណាមឈ្នះឥណ្ឌូនេស៊ីដើម្បីឈរកំពូលតារាង ចំនែកថៃរក្សាក្តីសង្ឃឹមក្រោយឈ្នះសិង្ហបុរី

(ហ្វីលីពីន)៖ ក្រុមបាល់ទាត់យុវជនវៀតណាមអាយុក្រោម២២ឆ្នាំ កាន់តែខិតជិតឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ស៊ីហ្គេម ក្រោយវាយបកតាមពីក្រោយឈ្នះឥណ្ឌូនេស៊ី ២ទល់នឹង១ យប់មិញនៅទីក្រុងម៉ានីល។

លេងបាន២៣នាទីឥណ្ឌូនេស៊ីនាំមុខវៀតណាមមុនដោយការតែតបញ្ចូលទីរបស់កីឡាករ Sani
Rizki Fauzi ប៉ុន្តែនាទីទី៦៤ កីឡាករ Nguyen Thanh Chung ជួយឱ្យវៀតណាមតាមស្មើ មុនពេលកីឡាករ Nguyen Toan Duc បន្ថែមគ្រាប់ជ័យជំនះចុងម៉ោង។

ថ្ងៃជាមួយគ្នានេះដែរ ដំរីសឹកថៃ បានបំបាក់សិង្ហបុរី ៣ទល់នឹង០ ដោយគ្រាប់បាល់កីឡាករ Jaroensak, Suphanat និងកីឡាករ​ Peerawat ក្នុងតង់ទី១ ខណៈដែលឡាឈ្នះព្រុយណេ ៣ទល់នឹង០ តែអស់ឱកាសហើយ។

ក្រោយលេងបានបីប្រកួតម្នាក់ក្នុងពូល B វៀតណាមលេខ១មាន៩ពិន្ទុ ថៃលេខ២មាន៦ពិន្ទុ ដូចគ្នា នឹងឥណ្ឌូនេស៊ី  ដោយឡែកឡាវលេខ៤មាន៤ពិន្ទុ។ ប្រកួតបន្ទាប់ ថ្ងៃទីឥណ្ឌូនេស៊ីប៉ះព្រុយណេ ថៃប៉ះឡាវ និងវៀតណាមប្រកួតជាមួយសិង្ហបុរី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង