SEA GAMES 19: កម្ពុជា ដណ្តើមបានមេដាយ៩គ្រឿង ថ្ងៃដំបូង ក្រោយពិធីបើកផ្លូវការ

(ហ្វីលីពីន)៖ កីឡាករ កីឡាការិនីកម្ពុជា ថ្ងៃទី០១ ខែធ្នូបានចេញប្រកួត លើប្រភេទវាយកូនបាល់ សីដក់ ប្រណាំងកង់ កីឡារាំ Arnis បាល់បោះ វាយសី និងបាល់ទះឆ្នេរខ្សាច់ ប៉ុន្តែមានតែពីរប្រភេទកីឡាប៉ុណ្ណោះ ដែលកម្ពុជាឈ្នះមេដាយរហូតដល់ទៅ៩គ្រឿង។

កីឡាសីដក់ ប្រកួតលើវិញ្ញាសាទាត់បញ្ចូលកន្ត្រក់ កីឡាករកម្ពុជា ដណ្តើមបានមេដាយប្រាក់មួយគ្រឿង ក្រោយធ្វើបាន៤៥០ពិន្ទុ ខណៈម្ចាស់ផ្ទះហ្វីលីពីនមេដាយមាស។

ចំនែកកីឡាគុនហ្វីលីពីន Arnis កីឡាករ យ៉ុង ម៉េងលី ដណ្តើមបានមេដាយប្រាក់ ក្រោយចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន Cunnamay Villardo ។ ឯ ស៊ី វណ្ណសូនីតា​ ឈ្នះមេដាយប្រាក់ ក្រោយចាញ់កីឡាការិនីវៀតណាម ក្នុងប្រភេទទំងន់ លើ៥៥គីឡូក្រាម និងក្រោម៦៦គីឡូក្រាម។ មេដាយសំរឹទ្ធ៦ គ្រឿងទៀតធ្វើបានដោយកីឡាករ ដិប ង៉ែត សុខ ឈុន មឿន ប៊ុនលី កីឡាការិនី ខៀវ ចិន្តារ័ត្ន យួស សញ្ចនា និងកីឡាការិនី បូ ចានធី។

កីឡាផ្សេងទៀត មិនទទួលបានលទ្ធផលល្អទេ តែយ៉ាងណាកម្ពុជា មិនទាន់អស់កីឡាប្រកូតនៅឡើយ ដោយថ្ងៃទី០២ ខែធ្នូនេះ ប៉េតង់ បាលទះ កីឡាឌូអាត្លុង ទ្រីអាត្លុង ទូកក្តោង ព្រមទាំងកីឡាផ្សេងទៀតចាប់ផ្តើមលេង ខណៈដែលកីឡាមានសក្កានុពលមួយចំនួននឹងលេងនៅថ្ងៃបន្តបន្ទាប់៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង