កម្ពុជាបង្កើតឯតទគ្គកម្មឈ្នះជើងឯកពិភពលោកប៉េតង់៤លើកជាប់គ្នា ក្រោយកីឡាការិនី កែ ឡេងឈ្នះឡាវ

 

(ភ្នំពេញ)៖ ពិតជាអស្ចារ្យ កីឡាការិនីកម្ពុជា កែ ឡេង បានបង្កើតឯតទគ្គកម្មថ្មីក្នុងប្រវត្តិសាស្ត្រប៉េតង់ពិភពលោក ដោយឈ្នះជើងឯកពិភពលោកប៉េត់ង យុវជន និងនារីក្នុងវិញ្ញាសាវាយយកពិន្ទុ ៤លើកជាប់គ្នា ក្រោយឈ្នះកីឡាការិនីឡាវ ក្នុងវគ្គផ្តាច់ព្រ័ត្ររសៀលថ្ងៃសុក្រនេះ។

ទោះបីជាលេងច្រើនប្រកួតជាប់គ្នាទាំងវិញ្ញាសា៣នាក់ទល់៣នាក់នារី និងវិញ្ញាសាវាយយកពិន្ទុ យ៉ាងណាក៏ដោយ កីឡាការិនីរូបនេះនៅរក្សាទឹកដៃបានយ៉ាងល្អ ដោយបំបាក់កីឡាការិនីឡាវ Bivilakh Theppakhan ៣៦ ទល់នឹង២២ ពោលបន្ទាប់ពីកីឡាការិនី កែ ឡេងវាយបាន៥ពិន្ទុក្នុងជុំទី៥ (ជុំចុងក្រោយ វាយប៊ី)។

មុនឡើងទៅជួបឡាវវគ្គផ្តាច់ព្រ័ត្រវីរៈកីឡាការិនីកម្ពុជា បានបំបាក់កីឡាការិនីកាណាដា Bergeron Maryse ៣០ទល់នឹង១៩ វគ្គ៨នាក់ចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះកីឡាការិនីសហភាព
មីយ៉ាន់ម៉ា Khin Cherry Thet ៤៨ទល់នឹង៣៨។

បីលើកជាប់គ្នាដែលកីឡាកីឡាការិនីកែ ឡេង ឈ្នះជើងឯកពិភពលោក គឺនៅឆ្នាំ២០១៣នៅបារាំង ២០១៥នៅថៃ និង២០១៧នៅប្រទេសចិន។

ការប្រកួតយុវជនវាយយក កីឡាករថៃ Rinkaew Peempod ក្លាយជាម្ចាស់ជើងឯកពិភពលោក ក្រោយឈ្នះកីឡាករម៉ូណាកូ Buche Jean Philippe ៣៧ទល់នឹង១៥៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង