កម្ពុជា ប្រារព្វខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារដោយរៀបចំយុទ្ធនាការ ផ្តល់សិទ្ធិគ្រប់យ៉ាងដើម្បីកុមារគ្រប់រូប  

(ភ្នំពេញ)៖ អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានឈានដល់ខួបទី៣០ឆ្នាំហើយដោយមានការចាប់ផ្តើមនៃយុទ្ធនាការផ្តល់សិទ្ធិកុមារថ្នាក់ជាតិរយៈពេលបីខែ ដែលរៀបចំរួមគ្នាដោយ សហភាពអឺរ៉ុប យូនីសេហ្វ អង្គការ Save the Children ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងអង្គការ Child Rights Now ។

លោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា សហភាពអឺរ៉ុប ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរអំពីវឌ្ឍនភាពដ៏ធំធេងដែលសម្រេចបានលើសិទ្ធិកុមារហើយក៏សូមបញ្ជាក់ឡើងវិញអំពីការបេ្តជ្ញាចិត្តរួមគ្នាដើម្បីឱ្យកុមារគ្រប់រូបនៅក្នុង ប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍពេញសក្តានុពលរបស់ខ្លួន ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍ ប្រកប ដោយចីរភាព និងបរិយាបន្ន”។

លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ តំណាងយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានបង្ហាញអំពីគុណសម្បត្តិនៃ      

អនុសញ្ញាស្តីពីសិទ្ធិកុមារ ថាគឺជាក្របខណ្ឌច្បាប់អន្តរជាតិដែលបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការលើកស្ទួយជីវិតកុមារនៅទូទាំងពិភពលោក។

អនុសញ្ញានេះមានគោលបំណងធានាថា កុមារគ្រប់រូបមានសិទ្ធិទទួលបានការថែទាំសុខភាព ការអប់រំ លេងកម្សាន្ត ការការពារ ការចូលរួមផ្នែកសង្គម និងនយោបាយ។ អនុសញ្ញានេះកំណត់និយមន័យថា មនុស្សគ្រប់រូបក្រោមអាយុ១៨ឆ្នាំ ជាម្ចាស់នៃ សិទ្ធិមនុស្ស ហើយត្រូវទទួលបានកិច្ចការពារ និងការផ្តល់អំណាចដើម្បីឱ្យសិទ្ធិទាំងនេះក្លាយជាការពិត សម្រាប់កុមារគ្រប់រូប៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង