ក្រសួងមហាផ្ទៃ ប្រជុំក្រុមការងាររៀបចំព្រឹត្តការណ៍ក្រៅកិច្ចប្រជុំកំពូល អាសុី-អុឺរ៉ុប លើកទី១៣ ឆ្នាំ២០២០

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំក្រុមការងារត្រៀមរៀបចំព្រឹត្តការណ៍ក្រៅកិច្ចប្រជុំកំពូលអាសុី-អុឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ដែលមានឈ្មោះថា «វេទកាប្រជាជនអាសុី-អ៉ឺរ៉ុប»

កិច្ចប្រជុំនេះ រៀបចំឡើងនៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អស់លោកដែលសមាជិកក្រុមការងាររៀបចំព្រឹត្តការណ៍ក្រៅកិច្ចប្រជុំកំពូលអាសុី-អុឺរ៉ុប របស់ក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាសុី-អុឺរ៉ុប (ASEM) លើកទី១៣ និងព្រឹត្តការណ៍ក្រៅកិច្ចប្រជុំ (Side Event) ចំនួន ០៧ ទៀត នៅក្នុងឆ្នាំ២០២០ ខាងមុខ ហើយក្នុងនោះក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុករៀបចំព្រឹត្តការណ៍ក្រៅកិច្ចប្រជុំចំនួន០១ ដែលមានឈ្មោះថា «វេទិកាប្រជាជនអាសុី-អ៉ឺរ៉ុប»៕
(SWIFT NEWS ឡុក សំរិត)
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង