ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ធ្វើឱ្យអាកាសធាតុកម្ពុជាចុះត្រជាក់តាមតំបន់មួយចំនួន

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី ២១ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុប្រចាំទាំងនៅក្នុងតំបន់និងនៅកម្ពុជាសង្កេតឃើញថារលោងសម្ពាធខ្ពស់បាននឹងកំពុងរត់គេចខ្លួនចុះក្រោមនិងមានឥទ្ធិពលមធ្យមលើកម្ពុជា។

ក្រសួងធនធានទឹកនិងឧតុនិយមបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុកម្ពុជា ចាប់ពីថ្ងៃទី ២១ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានភាពប្រែប្រួល ចំំនួន២ចំណុច៖

១.បណ្ដាខេត្តនៅតំបន់វាលទំនាបភាគកណ្ដាល ភាគ ពាយ័ព្យ តំបន់ជួរភ្នំដងរែកនិងតំបន់ខ្ពង់រាបភាគឥសាន នឹងមានអាកាសធាតុត្រជាក់នៅពេលព្រឹក ដោយសីតុណ្ហភាព អប្បបរមា ពី១៩ ទៅ ២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៧ ទៅ ២៩ អង្សាសេ។

២.តំបន់វាលទំនាបកណ្ដាលនិងតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា ពី២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៩ ទៅ ៣១ អង្សាសេ។SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង