កម្ពុជា​ ឡើងទៅវគ្គ៨នាក់ចុងក្រោយការប្រកួតប៉េតង់ជើងឯកពិភពលោក យុវជន និងស្ត្រី ២០១៩

(កម្ពុជា)៖ ទីបំផុតកីឡាករយុវជនកម្ពុជា ឃុន លីហ័រ បានឡើងទៅវគ្គ៨នាក់ចុងក្រោយនៃការប្រកួតប៉េតង់ជើងឯកពិភពលោក ២០១៩ យុវជន និងស្ត្រី នៅរាជធានីភ្នំពេញ ក្រោយបញ្ចប់នៅចំណាត់ថ្នាក់ទី៧ក្នុងការប្រកួតជុំទី២នៃវិញ្ញាសាយុវជនវាយយកពិន្ទុ (Shooting)។

ចំនែកយុវកីឡាករ៨រូបផ្សេងទៀតដែលបានឡើងមានកីឡាករលេខ១ មកពីម៉ាដាហ្កាស្កា Rakotoarivelina Iaro លេខ២កីឡាករមកពីម៉ូណាកូ Buche Jean Phillipe កីឡាករអ៊ីតាលី Caporgno Davide កីឡាករស៊ុយអែត Kallionpaa Sebastien, កីឡាករថៃ Rinkaew Peempod, កីឡាករបារាំង Casale Joe និងកីឡាករ Justin Neu មកពីបារាំង។

ចំនែកការប្រកួតវាយយកពិន្ទុនារី កីឡាការិនីកម្ពុជា កែវ ឡើងឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយកីឡាការិនី ន័រវេស Homniam Ranu, Bivilak Theppakanមកពីឡា, Khin Cherry Thet សភាពមីយ៉ាន់ម៉ា, Streel Lauraមកពីបែលហ្ស៊ិក, Fueangsanit Nanthanwanមកពីថៃ, កីឡាការិនីចិន Wang Yon Jing, និងBergeron Maryseមកពីការណាដា។

វគ្គ៨ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា វាយយកពិន្ទុ ទាំងយុវជន និងនារីលេងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ចំនែកវគ្គផ្តាច់ព្រ័ត្រលេងពេលរសៀល។

ព្រឹកនេះដែរ យុវជនទាំងពីរក្រុមរបស់កម្ពុជាសុទ្ធតែឈ្នះដូចគ្នាក្នុងវិញ្ញសា ៣នាក់ទល់នឹង៣នាក់ដោយ កម្ពុជាក្រុមមួយឈ្នះអង់គ្លេសទាំងលំបាក ១៣ទល់នឹង៩ និងកម្ពុជាក្រុមពីរឈ្នះឡេតូនីយ៉ាង ១៣ទល់នឹង០។ ការប្រកួតជើងឯកពិភពលោកនេះនឹងបញ្ចប់ផ្លូ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង