ចិនបង្កើតមូលនិធិវិនិយោគចំនួន២១ពាន់លានដុល្លារដើម្បីបង្កើនផលិតកម្មក្នុងស្រុក

(សៀងហៃ)៖ ទីក្រុងសៀងហៃរបស់ប្រទេសចិនបានបង្កើតមូលនិធិវិនិយោគជាតិសរុបចំនួន ២១ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មផលិតកម្មក្នុងស្រុក។

មូលនិធិ ដែលមានដើមទុនចំនួន ១៤៧,២ ពាន់លានយ័ន (២១ ពាន់លានដុល្លារ) នឹងវិនិយោគលើក្រុមហ៊ុន ដែលរីកចម្រើន និងក្រុមហ៊ុនធំៗនៅក្នុងវិស័យមួយចំនួនដូចជាវត្ថុធាតុដើម បច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី (new generation information technology) និងឧបករណ៍ថាមពល។

លោក ហ្សាង យូជី អ្នកស្រាវជ្រាវនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានថ្លែងថាមូលនិធិវិនិយោគជាតិថ្មីនេះនឹងធ្វើការវិនិយោគពេញទំហឹងលើខ្សែសង្វាក់ផលិតកម្ម និងឧស្សាហកម្មទាំងមូល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង