ក្រសួងទេសចរណ៍ ណែនាំម្ចាស់អាជីវកម្ម ​មណ្ឌលកម្សាន្ត​ និងគ្រឿងស្រវឹង​ ត្រូវផ្អាកទូទាំងរាជធានីខេត្ត ​នៅថ្ងៃទី​២០វិច្ឆិកា​

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសារាចរណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទេស​ចរណ៍មនុស្សពេញវ័យ ផ្អាកអាជីវកម្មរយៈពេល ០១ថ្ងៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។

ព្រមជាមួយគ្នានេះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន ក៏ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង