FIFA WORLD CUP 22: ឥណ្ឌូនេស៊ីនៅតែមិនទាន់ស្គាល់ឈ្នះ ចំនែកវៀតណាម មិនទាន់ចាញ់

(អាស៊ាន)៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ទទួលរងបរាជ័យប្រាំប្រកួតជាប់គ្នាក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ជុំទី២ និងជើងឯកអាស៊ី២០២៣ ក្នុងពូល G ក្រោយចាញ់ម្ចាស់ផ្ទះ ម៉ាឡេស៊ី ០ទល់នឹង២ យប់ថ្ងៃអង្គារ៍នេះ។

ពីរគ្រាប់ជ័យជំនះរបស់ម៉ាឡេស៊ីធ្វើបានសម្រេចដោយកីឡាករ Safawi Rasid ពីរគ្រាប់តែឯងនៅនាទីទី៣០​ និង៧៣។ សម្រាប់ម៉ាឡេស៊ីនេះជាជ័យជំនះទី៣ ហើយកំពុងឈរនៅលេខ២ក្នុងពូលមាន៩ (ចាញ់ពីរ) ខណៈឥណ្ឌូនេស៊គីមិនទាន់មានសូម្បីមួយពិន្ទុ។

ចំនែកក្រុមជម្រើសជាតិវៀតណាម មិនអាចបំបាក់ថៃក្នុងដីខ្លួនឯងបានទេ បានត្រឹមតែស្មើ ០ទល់នឹង០។ ក្រោយលេងបានប្រាំប្រកួត ជើងឯកអាស៊ានលេខ១ក្នុងពូលមាន១១ពិន្ទុ បន្ទាប់ពីឈ្នះ៣ និងស្មើ២ប្រកួត។ ​ឯថៃលេខ៣ មាន៨ពិន្ទុ និងអារ៉ាប់រួម លេខ៣ មាន៦ពិន្ទុ។

ប្រកួតបន្ទាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ថៃ ទទួលឥណ្ឌូនេស៊ី និងអារ៉ាប់រួម ទទួលម៉ាឡេស៊ី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង