FIFA WORLD CUP 22: កម្ពុជាបន្តបាត់បង់ពិន្ទុ ក្រោយចាញ់ហុងកុង

(ហុងកុង)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅតែមិនទាន់ស្គាល់ឈ្នះនៅឡើយ ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោក ២០២២វគ្គជម្រុញជុំទី២ ពូល C ក្រោយចាញ់ហុងកុង ០ទល់នឹង២ ក្រៅដី។

តង់ទី១ជម្រើសហុងកុងជាអ្នកនាំមុខដែលធ្វើបានសម្រេចដោយកីឡាករJames Stephen Gee Ha។ តង់ទី២ កម្ពុជាបាត់បងកីឡាករម្នាក់បន្ទាប់ពីកីឡាករខ្សែការពារ សឿយ វិសាល ទទួលកាកលឿង
ទី២នាទីទី៧៨។ ៧នាទីមុនចប់ការប្រកួតកីឡាករ
Roberto Junior ស៊ុតគ្រាប់ទី២ឱ្យហុងកុង។

ក្រោយការប្រកួតនេះហុងកុងបន្តឈរនៅលេខ៥មាន៥ពិន្ទុ ខណៈដែលអ៊ីរ៉ាក ៤ប្រកួតលេខ១មាន១០ ពិន្ទុ បារ៉ែនលេខ២មាន៨ពិន្ទុ និងអ៊ីរ៉ង់លេខ៣មាន៦ពិន្ទុ។ អ៊ីរ៉ាក់ យប់នេះម៉ោង ៩និង០០នាទី ទទួលបារ៉ែននៅទីក្រុងអាម៉ាន់ ប្រទេសហ្សក់ដានី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង