TOP NEWS: ហ្លួងម៉ែស្តេចយាងដល់វត្តបទុមវតី ត្រៀមទទួលព្រះបរមសព សម្តេចព្រះរៀម នរោត្តមបុប្ផាទេវី ដែលទើបយាងមកដល់កម្ពុជា

(ភ្នំពេញ)៖ នៅម៉ោងប្រមាណជិត ៨ យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះបរមសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានត្រូវដង្ហែរមកដល់មាតុភូមិកម្ពុជាវិញហើយ។

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គេសង្កេតឃើញមានការនិមន្ត យាង និងអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំ រាជវង្សានុវង្ស មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិល្បៈករ សិល្បៈការិនី មកពីព្រះមរបរាជវាំង ក្រសួង ស្ថាប័នរដ្ឋ ទៅចាំទទួលព្រះសពយ៉ាងច្រើនកុះករ។

ក្បួនព្រះទីនាំងរថយន្តបានដង្ហែព្រះបរមសពសម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ចេញពីព្រលានអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់វត្តបទុមវតី ដែលនៅទីនោះបព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត នៃសម្ដេចព្រះមហាក្សត្រីយានី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងរង់ចាំទទួលព្រះបរមសព ព្រះរាជបុត្រីច្បងរបស់ព្រះអង្គ ដែលត្រូវប្រារព្ធព្រះរាជពិធីបុណ្យនៅទីនោះ។

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង