កិច្ចព្រមព្រៀងស្តីពីការចំណាយលើការថែទាំកងទ័ពរវាងអាមេរិកនិងកូរ៉េខាងត្បូង បានបរាជ័យ

(សេអ៊ូល) ៖ ប្រមុខចរចារបស់អាមេរិកលោក ជេម ដេហាត (James DeHart) បាននិយាយថា នៅថ្ងៃអង្គារនេះអាមេរិកនិង កូរ៉េខាងត្បូង បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការចែករំលែកការចំណាយលើការថែទាំកងទ័ពអាមេរិក។

លោក ដេហាត (DeHart) បានចោទប្រកាន់កូរ៉េខាងត្បូងថា មិនបានឆ្លើយតបទៅនឹងអ្វីដែលលោកបានចាត់ទុកថា ជាការរំលែកបន្ទុកផ្នែកហិរញ្ញវត្ថុដោយស្មើភាពនិងយុត្តិធម៌ដែលត្រូវបានស្នើឡើងដោយគណៈប្រតិភូអាមេរិក។

កិច្ចចរចានៅក្នុងទីក្រុងសេអ៊ូលបានទទួលបរាជ័យបន្ទាប់ពីគណៈប្រតិភូអាមេរិកបានបញ្ឈប់កិច្ចចរចានោះភ្លាមៗដោយអំពាវនាវឲ្យភាគីកូរ៉េខាងត្បូងពិចារណាពីជំហររបស់ពួកគេសាជាថ្មី។

លោក ដេហាត (DeHart) បាននិយាយថា អាមេរិកទន្ទឹងរង់ចាំការបន្តកិច្ចរចាឡើងវិញនៅពេលដែលភាគីកូរ៉េត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើការលើមូលដ្ឋាននៃភាពជាដៃគូនិងមូលដ្ឋាននៃការជឿទុកចិត្តគ្នាទៅវិញទៅមក៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង