ដូហា ៖ពួកឧទ្ទាមតាលីបង់ដោះដូរអ្នកទោសម្នាក់ និងចំណាប់ខ្មាំងលោកខាងលិចពីរនាក់

Reuters បានចុះផ្សាយថា មេបញ្ជាការរបស់ពួកឧទ្ទាមតាលីបង់នៅប្រទេសអាហ្វហ្កានិស្ថានចំនួនបីនាក់ បានធ្វើដំណើរទៅដល់ទីក្រុង ដូហា ប្រទេសកាតាហើយ នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកានេះ ដើម្បីជួបពិភាក្សាជាមួយក្រុមតំណាងសខាងប្រទេសអូស្ត្រាលី និងខាងសហរដ្ឋអាមេរិក ។

កិច្ចពិភាក្សារវាងមេបញ្ជាការពួកឧទ្ទាមតាលីបង់អាហ្វហ្កានិស្ថាន ជាមួយក្រុមតំណាងសខាងប្រទេសអូស្ត្រាលី និងខាងសហរដ្ឋអាមេរិក គឺមានគោលដៅដោះដូរអ្នកទោសជាមេដឹកនាំក្រុមឧទ្ទាមតាលីបង់ម្នាក់ ជាមួយនឹងជនចំណាប់ខ្មាំងពីរនាក់ ដែលជាជនជាតិអាមេរិកម្នាក់ និងជនជាតិអូស្ត្រាលីម្នាក់ ។

នេះជាលើកដំបូងហើយសម្រាប់ពួកឧទ្ទាមតាលីបង់នៅប្រទេសអាហ្វហ្កានិស្ថាន ដែលបានដោះដូរអ្នកទោសរបស់ខ្លួនជាមួយនឹងជនចំណាប់ខ្មាំង ដែលរាល់ហើយ ពួកឧទ្ទាមនេះត្រូវការតែទឹកប្រាក់ដោះដូរប៉ុណ្ណោះ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង