FIFA WORLD CUP 22: ហុងកុងរំពឹងបាន៣ពិន្ទុពីការប្រកួតជាមួយកម្ពុជា

(ហុងកុង)៖ យប់នេះក្រុមបាល់ទាត់ជម្រើសហុងកុង ត្រូវបើកពហុកីឡដ្ឋានរបស់ខ្លួនទទួលកម្ពុជា ជើ់ង
ទី២ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២កាតា និងជម្រុះជើងឯកអាស៊ី២០២៣ចិនពូល C។

មុនការប្រកួតមកដល់នៅក្នុងសន្និសីទការសែតម្សិលមិញគ្រូបង្វឹកហុងកុងលោក Mixu Paatelainen លើកឡើងថា ដោយការលេងជាក្រុម និងសាមគ្គី យើងសង្ឃឹមរកបានបីពិន្ទុ ការប្រកួតយប់នេះ។

គ្រូបង្វឹករូបនេះបន្តថា ការត្រៀមខ្លួនគឺបានល្អ កីឡាករបានធូរស្រាលវិញហើយ បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញជាមួយបារ៉ែន។ ដោយបន្តថាជាការពិត កម្ពុជា និងបារ៉ែន មិនដូចគ្នាទេ ដូច្នោះយុទ្ធសាស្ត្រនៃការលេងគឺខុសគ្នា។

កម្ពុជា និងហុងកុង ត្រូវជួបគ្នានៅម៉ោង៧និង០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ CTN៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង