TOP NEWS: សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ» ដែលប្រគល់ដោយលោកបណ្ឌិត Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព ក្នុងឱកាសពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសកម្ពុជា ដែលមានឥស្សរជនថ្នាក់ដឹកនាំចូលរួមមកពីជិត៥០ប្រទេស និងមានអ្នកចូលរួមប្រមាណ៨០០នាក់។ ពិធីបើកនៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង