តាមការគ្រោងទុក ព្រះរាជសព សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី នឹងមកដល់មាតុប្រទេសនាម៉ោង៤រសៀលថ្ងៃនេះ

(ភ្នំពេញ)៖ តាមប្រភពពីព្រះបរមរាជវាំងដែលSwiftnews ទើបតែទទួលបាន បញ្ជាក់ថា ព្រះរាជសព សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងត្រូវបានដឹកតាមព្រះទីនាំងយន្តហោះពិសេសពីទីក្រុងបាងកក ប្រទេសថៃ ត្រលប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នាវេលាម៉ោង៤រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ប្រភពដដែល បានបញ្ជាក់ប្រាប់ Swiftnews បន្តថា ព្រះរាជពិធីបុណ្យ តាមប្រពៃណីខ្មែរ កំពុងរៀបចំធ្វើឡើង នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ

សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង