សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាជននៅក្រុងព្រះសីហនុដែលគាំទ្រ និងចូលរួមអនុវត្តគម្រោងហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ និងប្រឡាយទឹក សម្រាប់ជាផលប្រយោជន៍ជាតិ

(ព្រះសីហនុ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃបព្រះរាជាណាចក្រកម្ពុជា នៅរសៀលនេះ បានបង្ហោះសារលើទំព័រ Facebook របស់សម្តេច ជូនពរជនរួមជាតិ និងសូមអរគុណបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដែលបានគាំទ្រ និងចូលរួមអនុវត្តគម្រោងហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ និងប្រឡាយទឹក សម្រាប់ជាផលប្រយោជន៍ជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ យ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន។»

«ឆ្លៀតពេលមកបើកការដ្ឋានសាងសង់ផ្លូវនៅខេត្តព្រះសីហនុក៏ឆ្លៀតសម្រាកនិងចុះមុជទឹកសមុទ្រព្រមទាំងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុនៅតាមឆ្នេរសមុទ្រផងដែរ។»

«សូមអរគុណដល់បងប្អូនប្រជាជននៅក្រុង
ព្រះសីហនុដែលបានគាំទ្រនិងចូលរួមអនុវត្ត
ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់និងប្រឡាយទឹក
ដែលជាគំរោងដ៏ធំសម្រាប់ជផលប្រយោជន៍បងប្អូននៅខេត្តព្រះសីហនុផ្ទាល់ផង និងសម្រាប់ប្រទេសជាតិទាំងមូលផង៕»
(SWIFT NEWS ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង