ព្យុងយ៉ាង៖ កូរ៉េខាងជើងនឹងរុះរើអគារនានារបស់កូរ៉េខាងត្បូងនៅទីរមណីយដ្ឋាន គុងហ្កាង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកានេះថា ក្រុមអាជ្ញាធររបស់ប្រទេសនេះនឹងរុះរើអគារនានារបស់កូរ៉េខាងត្បូងជាឯកតោភាគីចេញពីទីរមណីយដ្ឋានទេសចរណ៍ភ្នំ គុងហ្កាង (Mt Kungang) ប្រសិនបើកូរ៉េខាងត្បូង នៅតែទទួចចង់ជួបចរចាស្តីពីសំណុំរឿងនេះ ។
សូមបញ្ជាក់ជូនថា ភ្នំ គុងហ្កាង គឺជាទីរមណីយដ្ឋានទេសចរណ៍ដែលមានទីតាំងនៅខាងទឹកដីកូរ៉េខាងជើង ប៉ុន្តែកូរ៉េខាងត្បូងបានសហការជាមួយកូរ៉េខាងជើងក្នុងការអភិវឌ្ឍន៍តំបន់មួយនេះ ហើយកូរ៉េខាងជើងមានគម្រោងអភិវឌ្ឍន៍ទីរមណីយដ្ឋាននេះសាជាថ្មី ដោយតម្រូវអោយកូរ៉េខាងត្បូងរុះរើអគាររបស់ខ្លួនចេញមួយរយៈសិន ។
កូរ៉េខាងជើងបានជួនដំណឹងដល់កូរ៉េខាងត្បូងអោយរុះរើអគាររបស់ខ្លួនចេញទៅតាមគម្រោង ប៉ុន្តែកូរ៉េខាងត្បូងមិនព្រមរុះរើ និងទាមទារអោយមានកិច្ចចរចា ដែលនេះជាមូហេតុដែលកូរ៉េខាងជើងចង់រុះរើអគារនានារបស់កូរ៉េខាងត្បូងដោយខ្លួនឯង ប្រសិនបើកូរ៉េខាងត្បូងមិនព្រមធ្វើតាមការជួនដំណឹង ៕លីលី

