អង់គ្លេស បារាំង ឆែកនិងទួកគីកក់កៅអីទៅលេងការប្រកួតបាល់ទាត់ពានរង្វាន់អឺរ៉ុប

(អឺរ៉ុប)៖ ក្រុមតោកំណាចអង់គ្លេស ឡើងទៅជុំចុងក្រោយការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អឺរ៉ុប (EURO 2020) ហើយ ក្រោយឈ្នះក្រុមម៉ុងតេណេហ្គ្រោ ៧ទល់នឹង០យប់ថ្ងៃព្រហស្បត្តិ៍នៅទឹកដីពហុកីឡដ្ឋាន Wembley។

៧គ្រាប់របស់អង់គ្លេសកើតឡើងដោយកីឡាករ Harry Kane ៣គ្រាប់តែឯង ចំនែក៤គ្រាប់ផ្សេងទៀតកើតឡើងដោយ  Alexander Mark David Oxlade-Chamberlain, Marcus Rashford,Tammy Abraham និងគ្រាប់ចូលទីខ្លួនឯងរបស់កីឡាករ Aleksandar Šofranac។

ក្នុងពូល A ជាមួយអង់គ្លេសនេះដែរ សាធារណៈរដ្ឋឆែក បានបំបាក់កូសូវ៉ូ ២ទល់នឹង១ ដើម្បីឡើងទៅជុំបន្តជាមួយអង់គ្លេសក្នុងនាមជាក្រុមលេខ២ក្នុងពូល។

ចំនែកម្ចាស់ជើងឯកពិភពលោកបារាំង និងទួកគីបានដឹកដៃគ្នាឡើងទៅជុំបន្តឆ្នាំ២០២០ ក្រោយឈ្នះគូប្រកួតរៀងខ្លួន។

មកដល់ពេលនេះក្រុមដែលឡើងទៅលេងជើងឯកអឺរ៉ុបឆ្នាំ២០២០ កំឡុងខែមិថុនាមាន១០ក្រុមហើយ នៅសល់តែ១៤ក្រុមទៀតទេ។ ក្រុមទាំងនេះរួមមាន បែលហ្ស៊ិក អ៊ីតាលី រុស្ស៊ី ប៉ូឡូញ អ៊ុយក្រែន អេស្ប៉ាញ ទួកគី បារាំង អង់គ្លេស និងសាធារណៈរដ្ឋឆែក៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង