គ្រូធំចិន Lippi ចុះចេញពីតំណែង ក្រោយចាញ់ស៊ីរី

(ចិន)៖ គ្រូបង្វឹកជម្រើសជាតិចិន លោក Marcello Lippi បានប្រកាសពីការចុះចេញពីតំណែង ក្រោយដឹកនាំក្រុមចាញ់ជម្រើសជាតិស៊ីរី ១ទល់នឹង២ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ និងជើងឯកអាស៊ី ២០២៣ យប់ម្សិលមិញ។

គ្រូបង្វឹកដែលដឹកនាំអ៊ីតាលីលើកពានបាល់ទាត់ពិភពលោក ២០០៦ បានប្រកាសយ៉ាងដូច្នោះក្នុងសន្និសីទ ក្រោយការប្រកួត។

លោកបានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំត្រូវតែទទួលខុសត្រូវចំពោះបរាជ័យនេះ។ ពីពេលនេះតទៅខ្ញុំលែងជាគ្រូបង្វឹកចិនទៀតហើយ។”

ក្នុងតង់ទី១ លេងបាន១៩នាទីស៊ីរី ដែលយកទឹកដីកណ្តាល អារ៉ាប់រួមជាម្ចាស់របស់ខ្លួន នាំមុខមុនដោយកីឡាករ Osama Omari ប៉ុន្តែនាទីទី៣០ Wu Lei ស៊ុតបញ្ចូលទីឱ្យចិនតាមស្មើ។ តែនាទីទី៧៦ កីឡាករ Zhang Linpeng ធ្វើឱ្យចូលទីខ្លួនឯង។

ក្រោយការប្រកួតនេះ ចិនឈរនៅលេខ២ក្នុងពូល A មាន៧ពិន្ទុដូចក្រុមលេខ៣ហ្វីលីពីន ចំនែកស៊ីរី ៤ប្រកួតឈ្នះទាំង៤មាន១២ពិន្ទុពេញ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង