អ៊ីរ៉ាក់ឈ្នះអ៊ីរ៉ង់ បន្តឈរនៅកំពូលតារាងជម្រុះបាល់ទាត់ពិភពលោក ២០២២ ចំនែកបា៉រ៉ែន និងហុងកុងស្មើគ្នា

(ហ្សក់ដានី)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ បន្តឈរនៅកំពូលតារាងពូល C នៃការប្រកួតជម្រុះបាល់ទាត់ពានរង្វាន់ពិភពលោក ២០២២ និងជម្រុះជើង​​ឯកអាស៊ី ២០២៣ចិន ក្រោយវាយបកយកឈ្នះអ៊ីរ៉ង់ ២ទល់នឹង១ នៅទីក្រុងអាម៉ាន់ ប្រទេសហ្សក់ដានីយប់ថ្ងៃព្រហស្បត្តិ៍។

ដំណើរការប្រកួតបានមិនដល់១១នាទីស្រួលបួលផង អ៊ីរ៉ាក់នាំមុខមុនដោយកីឡាករ Muhanad Ali ប៉ុន្តែនាទីទី២៥ ភ្ញៀវអ៊ីរ៉ង់តាមស្មើដោយសារគ្រាប់បាល់កីឡាករ Nourollahi។

ជិតចប់ការប្រកួតទៅហើយកីឡាករ Alaa Abbas ស៊ុតគ្រាប់ជ័យជំនះឱ្យអ៊ីរ៉ាក់។ ថ្ងៃជាមួយគ្នានេះដែរ ហុងកុង ទប់ស្មើបារ៉ែន ០ទល់នឹង០។

ក្រោយការប្រកួតនេះអ៊ីរ៉ាក់ ជើងឯកអាស៊ី២០០៧ ឈរនៅលេខ១ មាន១០ពិន្ទុ (ឈ្នះ៣ ស្មើ១) ចំនែកបារ៉ែនឈរនៅលេខ២ មាន៨ពិន្ទុ អ៊ីរ៉ង់លេខ៣ មាន៦ពិន្ទុ ហុងកុងលេខ៤ មាន២ពិន្ទុ ខណៈដែលកម្ពុជា ឈរនៅលេខ៥មានតែ១ពិន្ទុ។

ប្រកួតបន្ទាប់ថ្ងៃទី១៩ ខែវិច្ឆិកា ហុងកុង ទទួលកម្ពុជា និងអ៊ីរ៉ាក់ទទួលបារ៉ែន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង