ជម្រុះបាល់ទាត់ពិភពលោក ២០២២: ម៉ាឡេស៊ីឈ្នះថៃ ចំនែកវៀតណាមឈ្នះអារ៉ាប់រួម និងលទ្ធផលផ្សេងទៀត

(អាស៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី វាយបកតាមពីក្រោយយកឈ្នះថៃ ២ទល់នឹង១ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ពូល Gយប់នេះនៅទឹកដីម៉ាឡេស៊ី។

លេងបានត្រឹមតែ៧នាទីតែប៉ុណ្ណោះ កីឡាករ Chanatip Songkrasin ប៉ុន្តែនៅនាទីទី២៦ ម៉ាឡេស៊ីតាមស្មើដោយគ្រាប់បាល់កីឡាករ Brendan Gan។ យ៉ាងណាក៏ដោយនាទីទី៥៧ កីឡាករ Mohamadou Sumareh ស៊ុតគ្រាប់ជ័យជំនះឱ្យម៉ាឡេស៊ី។

ក្នុងពូលជាមួយគ្នានេះដែរ មួយគ្រាប់របស់កីឡាករ Nguyen Tien Linh ជួយឱ្យក្រុមជម្រើសជាតិវៀតណាម ឈ្នះអារ៉ាប់រួម (UAE) ១ទល់នឹង០។ ក្រោយការប្រកួតនេះវៀតណាមលេខ១មាន១០ ពិន្ទុ ថៃមាន៧ពិន្ទុ ម៉ាឡេស៊ីលេខ៣មាន៦ពិន្ទុ។

ចំនែកការប្រកួតនៅក្នុងពូល F ក្រុមសហភាពមីយ៉ាន់ម៉ា បានយកឈ្នះតាជីគីស្ថាន ៤ទល់នឹង៣ និងជប៉ុនឈ្នះកៀហ្ស៊ីស៊ីស្ថាន ២ទល់នឹង០។ ពូល H ក្រុមបាល់ទាត់ជម្រើសជាតិទែកមីនីស្ថាន ឈ្នះកូរ៉េខាងជើង ៣ទល់នឹង១ និងលីបង់ ស្មើកូរ៉េខាងត្បូង ០ទល់នឹង០៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង