កម្ពុជា បានត្រឹមស្មើម៉ុងហ្គោលី ការប្រកួតមិត្តភាពអន្តរជាតិ

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា វាយបកតាមពីក្រោយយកស្មើ ១ទល់នឹង១ជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលីការប្រកួតមិត្តភាពអន្តរជាតិ នៅរាជធានីភ្នំពេញ យប់នេះ។

លេងបានតែ២១នាទី ក្រុមភ្ញៀវម៉ុងហ្គោលី ផ្តាមនាំមុខមុនដោយគ្រាប់បាល់កីឡាករ Narmandakh Artag ប៉ុន្តែនៅនាទីទី៣៥ កម្ពុជាវាយបកតាមពីក្រោយបានមួយគ្រាប់វិញដោយបាល់ពិន័យ១១ម៉ែត្រ របស់កីឡាករ កែវ សុខផេង។ តង់ទី២គ្មានក្រុមណាបន្ថែមគ្រាប់បាល់ទេ។

បន្ទាប់ពីការប្រកួតនេះ កម្ពុជាត្រូវធ្វើដំណើរទៅជួបហុងកុងថ្ងៃទី១៩ ខែវិច្ឆិកា ជម្រុះបាល់ទាត់ពិភពលោក២០២២ពូល C ខណៈដែលម៉ុងហ្គោលីត្រូវទៅជួបសហភាពមីយ៉ាន់ម៉ាក្នុងពូលF៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង