សម្តេចតេជោ ហ៊ុន សែន៖ តម្រូវការស៊ីម៉ង់ត៍នៅក្នុងប្រទេសកម្ពុជា បានកើនឡើងរាប់លានតោន ក្នុងមួយថ្ងៃ

(កំពត)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា ដោយសារការរីកចម្រើននៅក្នុងប្រទេស តម្រូវការស៊ីម៉ង់ត៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ បានកើនឡើងដល់រាប់លានតោន ក្នុងមួយថ្ងៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង ដែលមានតម្លៃប្រមាណ១១០លានដុល្លារ មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។

រោងចក្រស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង គឺជារោងចក្រទី៤ ស្ថិតនៅក្នុងខេត្តកំពត ដែលត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំជិត៧០០ហិកតា មានសមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ២,៥០០តោនក្នុងមួយថ្ងៃ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជាច្រើនកន្លែង៕

(SWIFT NEWS ផាន់ អាណា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង