ព្រឹកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីសម្ពោធរោងចក្រស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង ក្នុងខេត្តកំពត

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង ក្នុងខេត្តកំពត។

សូមជម្រាបជូនថា រោងចក្រផលិតស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង នេះគឺជារោងចក្រផលិតស៊ីម៉ង់ត៍ទី៥ នៅក្នុងប្រទេស ដែលមានតម្លៃប្រមាណ ១១០លានដុល្លារ មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។

រោងចក្រស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំជិត ៧០០ហិកតា មានសមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជាច្រើនកន្លែង៕
(SWIFT NEWS ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង