រូបថតប្រចាំថ្ងៃ៖ លោកប៉ាធាន កឹម សុខា អត់មានអ្នកជួយមើលកអាវ!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកប៉ាធាន កឹម សុខា បានបន្តជួបភ្ញៀវការទូតបរទេស ជាបន្តទៀត ក្រោយពីទទួលបានការបន្ធូរបន្ថយពីតុលាការចំពោះសិទ្ធិធ្វើសកម្មភាពប្រចាំថ្ងៃ។

អ្វីដែលប្លែកនៅជំនួបជាមួយលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅឯគេហដ្ឋានរបស់លោក នាខណ្ឌទួលគោក រាជធានីភ្នំពេញ គឺលោកប៉ាធានស្លៀកពាក់មិនតម្រង់កអាវឲ្យបានត្រឹមត្រូវសោះ ហាក់ដូចជាលោកប៉ាធាន មិនឆ្លុះកញ្ចក់ ឬមិនមានអ្នកជួយថែទាំលោកប៉ាធានសោះ។

អ្នកខ្លះមិនហ៊ាននិយាយទេ បានត្រឹមកេះគ្នាសើច ហើយបញ្ចេញជាយោបល់ថា លោកប៉ាធាន កក្លេកក្លាក់! លោកប៉ាធាន មិនទាន់ចេះស្លៀកពាក់ មិនទាន់ចេះរៀបរយពេលជួបអ្នកការទូតបរទេស ម្យ៉ាងលោកប៉ាធាន ជិតក្លាយជាមេបក្សផង។

ឱ!លោកប៉ាធាន! លើកក្រោយៗ សុំមុជទឹក ឆ្លុះកញ្ចក់ តម្រង់កអាវ មើលរូតខោ មុនពេលបង្ហាញខ្លួន។ លើលពីនេះ លោកប៉ាធានទន្ទេញឲ្យចាំថា៖ អញប្រយ័ត្នមាត់! អញកុំចេះតែជឿបរទេស! អញ កុំឲ្យខុសថែមទៀត…៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង