តំបន់ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​៣ ​​ចាប់ផ្តើមទាក់ទាញរោងចក្រ​​ និង​សហ​គ្រាស​ថ្មី​ៗ​ជាបន្តបន្ទាប់​

(ភ្នំពេញ)៖ រោងចក្រ​ ឧស្សាហកម្ម និង​សហគ្រាស​នានា​ជាច្រើន បាន​នឹង​កំពុង​បង្ហាញ​វត្តមាន​ នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ខណៈ​ការស្ថាបនាផ្លូវនេះ​សម្រេចលឿន​ជា​ងផែនការ។

ការស្ថាបនា​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​៣ ​ត្រូវ​បាន​រំពឹង​ថា​ នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក ខណៈមក​ដល់ពេលនេះ ការសាងសង់សម្រេច​បាន​ប្រមាណ៣០​ ទៅ​ ៤០​ ភាគរយ​ហើយ​។

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ បាន​និង​កំពុង​សាងសង់​ដោយក្រុម​ហ៊ុន​ Shanghai​ Construction​ Group​ របស់​ចិន​ ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ២០១៩ ដែល​មាន​ប្រវែង​ជាង​​ ​៥២​គីឡូម៉ែត្រ​​ ក្រោម​ការ​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​។

ការស្ថាបនា​ផ្លូវ​នេះ​ មាន​ទំហំ​ទទឹង​ផ្លូវ​រហូតដល់​ទៅ២៧ម៉ែត្រ​ សម្រាប់​ទីប្រជុំជន​ និង​សម្រាប់​ក្រៅ​ទីប្រជុំ​ជន​​វិញ​មាន​ទំហំ​ទទឹង​ផ្លូវ ២៥ម៉ែត្រ​ នឹង​ប្រើ​រយៈពេល៤២ខែ​ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ឆ្នាំ២០២១​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង