សម្តេចតេជោ ៖ គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់ ខណៈបុណ្យអុំទូក៣ថ្ងៃ បញ្ចប់ដោយបរិយាកាសសប្បាយរីករាយក្រៃលែង

(ភ្នំពេញ)៖ តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ បានឱ្យដឹងថា “ខ្ញុំក៏សូមអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ធនានារួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូពេទ្យ សិល្បករ សិល្បការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមចំណែកនៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយប្រកបដោយភាពអធិកអធមបំផុត។ ការចូលរួមរបស់បងប្អូនគឺកំពុងជំរុញអោយសង្គមកម្ពុជាយើងកាន់តែរីកចម្រើនទៅមុខ។”

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិបានយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព ក៏ដូចជាកេរ្ត៍ដំណែលនៃទំនៀមទម្លាប់ប្រពៃណីដ៏ល្អឯករបស់កម្ពុជា ខណៈព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។

សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា “គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់”។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរអរគុណដល់សមត្ថកិច្ច និង កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរឱ្យមានឱកាសបានសប្បាយរីករាយនៅទូទាំងប្រទេស៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង