ប្រតិភូល្បុក្កតោកម្ពុជាជូបជាមួយ សមាជិកព្រឹទ្ធសភាហ្វីលីពីន លោក Pacquiao

(ហ្វីលីពីន)៖ ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីគុនល្បុក្កតោកម្ពុជា ត្រូវបានអញ្ជើញទស្សនៈកិច្ចនៅអាគារព្រឹទ្ធសភាហ្វីលីពីន និងជួបសម្តែងការគួរសម ជាមួយសមាជិកព្រឹទ្ធសភា ដែលចូលរួមជាមួយសកម្មភាពកីឡា ជាពិសេស ជាមួយលោក Manny Pacquiao ដែលជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធគុនល្បុក្កតោកម្ពុជា បានឱ្យដឹងពីហ្វីលីពីនថា មូលហេតុដែលនាំឲ្យមានការជួបជុំ គឺដោយសារថ្នាក់ដឹកនាំសហព័ន្ធល្បុក្កតោមានទំនាក់ទំនងល្អជាមួយសមាជិកព្រឹទ្ធសភាហ្វីលីពីន ក្នុងផ្នែកកីឡាជាពិសេស កិច្ចសហការក្នុង រៀបចំឲ្យមានសហព័ន្ធកីឡាគុនល្បុក្កតោនៅប្រទេសហ្វីលីពីនសម្រាប់ត្រៀមលក្ខណៈក្នុងឆ្នាំ២០២៣ និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីឲ្យចូលរួមប្រកួតកីឡាប្រយុទ្ធដំបងខ្លី ARNIS ដែលជាកីឡាប្រពៃណីរបស់ហ្វីលីពីនដូចនេះជំនួបនេះគឺបង្ហាញពីការស្វាគមន៍សម្រាប់កិច្ចសហការមួយនេះ សម្រាប់ប្រភេទកីឡាទាំងទៅថ្ងៃអនាគត ក្នុងនាមជាប្រទេសក្នុងអាស៊ាន ។

ក្នុងជំនួបនោះ Manny Pacquiao បានផ្តល់មតិស្វាគមន៍ដល់ប្រតិភូរបស់យើង ថ្លែងអំណរគុណដែលបានជួយសហការជាមួយប្រភេទកីឡាប្រពៃណីហ្វីលីពីន និងជាពិសេសគឺការលើកទឹកចិត្តដល់កីឡាករ កីឡាករិនីរសម្រាប់ការប្រកួត SEA Games នេះ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង