ក្រុមហ៊ុន ហ៊ួត ជា សម្ភោធសាខាទី៣៧ របស់ខ្លួននៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ួត ជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ បានបើកសម្ភោធសាខាទី៣៧របស់ខ្លួនបន្ថែមទៀត ដើម្បីផ្តល់ការផ្គត់ផ្គង់សម្ភារគ្រឿងសំណង់ជូនអតិថិជនឲ្យកាន់តែជិត និងប្រកបដោយគុណភាព។

សាខាថ្មីនេះ ត្រូវបានលោកឧកញ៉ា ហ៊ួត ជា ប្រគល់សិទ្ធិជូនលោក ភោគ សាមឿក ធ្វើជាតទំណាងចែកចាយ មានទីតាំងនៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមជម្រាបជូនថា ក្រុមហ៊ុន ហ៊ួត ជា គឺជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយ សម្ភារគ្រឿងសំណង់ដ៏លេចធ្លោ នៅក្នុងប្រទេសកម្ពុជា ដែលមានសម្ភារទំនើប ទាន់សម័យជាច្រើនប្រភេទ និងសម្បូរបែប ជូនអតិធិជនជ្រើសរើសតាមចំណង់ចំណូលចិត្ត៕
(SWIFT NEWS ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង