FIFA WORLD CUP U17 19: ប្រេស៊ីល និងបារាំងឡើងទៅជួបគ្នាវគ្គបួនក្រុមចុងក្រោយ

(ប្រេស៊ីល)៖ ម្ចាស់ផ្ទះប្រេស៊ីល បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោកយុវជនអាយុក្រោម១៧ឆ្នាំ ២០១៩ ក្រោយឈ្នះអ៊ីតាលី ២ទល់នឹង០។

ពីរគ្រាប់ជ័យជំនះរបស់ប្រេស៊ីលកើតឡើងដោយកីឡាករ Patryck និង Peglow នៅតង់ទី១។ វគ្គ៤ក្រុមចុងក្រោយប្រេស៊ីលត្រូវជូបបារាំង ដែលបានបំបាក់អេស្ប៉ាញ ៦ទល់នឹង១ នៅថ្ងៃទី១៤ ខែវិច្ឆិកា ស្អែកនេះ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយប្រកួតទៀតគឺ ហូឡង់ដែលឈ្នះប៉ារ៉ាហ្កាយ ៤ទល់នឹង១ ប្រកួតជាមួយម៉ិចស៊ិក ដែលបានយកឈ្នះកូរ៉េខាងត្បូង ១ទល់នឹង០។

វគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ពានរង្វាន់យុវជនពិភពលោក ២០១៩ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង