ចិនហាមឃាត់ការសាងសង់រោងចក្រវារីអគ្គិសនីខ្នាតតូច ដែលអាចបង្កការខូចខាតដល់បរិស្ថានធ្ងន់ធ្ងរ

(សៀងហៃ)៖ អាជ្ញាធរនិយ័តករថាមពលអគ្គិសនីរបស់ចិនបានឱ្យដឹងតាមរយៈសំណើ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប្រទេសចិននឹងហាមឃាត់ការសាងសង់រោងចក្រវារីអគ្គិសនីខ្នាតតូច នៅក្នុងតំបន់ដែលមានការផ្គត់ផ្គង់អគ្គិសនីលើសកម្រិត និងលើកទឹកចិត្តដល់ការសាងសង់ទំនប់ថ្មីនៅក្នុងទីតាំងក្រីក្រ និងដាច់ស្រយាល ដែលមិនមានបណ្តាញអគ្គិសនីគ្រប់គ្រាន់។

វិស័យវារីអគ្គិសនីរបស់ចិន គឺជាប្រភពថាមពលដ៏សំខាន់មួយ ដែលមានកម្លាំងប្រហែល ៣៥០ជីហ្គាវ៉ាត់ ឬប្រហែល ១៨% នៃចំនួនសរុបរបស់ប្រទេស។ វារីអគ្គីសនីមួយភាគបីត្រូវបានចាត់ទុកថាជា «ថ្នាក់តូច» ដែលមានសមត្ថភាពផលិតតិចជាង ៥០មេហ្គាវ៉ាត់។

ប្រទេសចិនបានចាប់ផ្តើមវាយកម្ទេចទំនប់វារីអគ្គិសនីតូចៗរាប់រយនៅទូទាំងប្រទេសកាលពីឆ្នាំមុន ដើម្បីស្តារលំហូរទឹកឡើងវិញ និងអនុលោមតាមច្បាប់ថ្មី ហាមឃាត់ការអភិវឌ្ឍឧស្សាហកម្មនៅក្នុងតំបន់អភិរក្សធម្មជាតិ។

យុទ្ធនាការនេះបានធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេតមួយបានបង្ហាញថា យ៉ាងហោចណាស់មានរោងចក្រវារីអគ្គីសនីតូចៗចំនួន២៤,១០០កន្លែង នៅតាមដងទន្លេយ៉ង់ស្សេ និងដៃទន្លេជាច្រើន ដែលភាគច្រើនបង្កការខូចខាតបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង