ស្អែក កម្ពុជាប្រកួតជាមួយម៉ុងហ្គោលី ការប្រកួតមិត្តភាពអន្តរជាតិ

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បើកពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិម៉ុងហ្គោលី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩​ វេលាម៉ោង៦និង៣០នាទីល្ងាច ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំ មុនជម្រុះបាល់ទាត់ពិភពលោកមកដល់។

ក្រោយជំនួបជាមួយម៉ុងហ្គោលី កម្ពជាត្រូវធ្វើដំណើរទៅកាន់ទឹកដីហុងកុង ដើម្បីប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២កាតាជើងទី២ ថ្ងៃទី១៩ ខែវិច្ឆិកា។ ជើងទី១នៅភ្នំពេញ កម្ពុជាវាយបកតាមពីក្រោយ យកស្មើក្រុមហុងកុង ១ទល់នឹង១។

ក្រោយឆ្លងកាត់៤ប្រកួត កម្ពុជា និងហុងកុងសល់មួយប្រកួតទៀតក្នុងដី មាន១ពិន្ទុដូចគ្នា។ ប្រកួតចុងក្រោយក្នុងដីកម្ពុជា ចាញ់អ៊ីរ៉ាក់ ០ទល់នឹង៤៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង