មន្ត្រី​ជំនាញ ប​.​ស​.​ស​. ទទួលបាន​បទពិសោធ​ន៍ និង​ចំណេះដឹង​បន្ថែមទៀត​សម្រាប់​យកមកអនុវត្ត​ការងារ​ឱ្យ​កាន់តែ​ប្រសើរឡើង

(​ភ្នំពេញ)​៖ ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​ដល់​មន្ត្រី​ជំនាញ ប​.​ស​.​ស​. ឯកឧត្តម អ៊ុក​សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួលបន្ទុក​ជានា​យក ប​.​ស​.​ស​. បាន​ចាត់​មន្ត្រី​ជំនាញ​ចំនួន ២៦​នាក់ ឱ្យទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី “​ការគ្រប់គ្រង​គម្រោង​” ( Project Management Training ) ដែល​​បាន​រៀបចំឡើង​ដោយ​អង្គការ GIZ នៅ​សណ្ឋាគារ សាន់វ៉េ រាជធានី​ភ្នំពេញ​។​

​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​ខាងលើ គឺ​ដើម្បី​ពង្រឹង​ចំណេះដឹង ក៏ដូចជា​ទទួលបាន​នូវ​បទពិសោធន៍​បន្ថែមទៀត ពិសេស​គឺ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​គម្រោង ជូន​ដល់​មន្ត្រី ប​.​ស​.​ស​. ក្នុងការ​យកទៅអនុវត្ត​ន៍​ការងារ​ប្រចាំថ្ងៃ ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល ស្តីពី “​ការគ្រប់គ្រង​គម្រោង​” ( Project Management Training ) ខាងលើ​ប្រ​ព្រឹ​ត្ត្រ​ទៅ​ចំនួន ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សាន់ វ៉េ (Sunway) រាជធានី​ភ្នំពេញ ៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង