ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​៖ បុណ្យអុំទូក​ឆ្នាំនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ ចូលរួម​អបអរសាទរ​យ៉ាង​សប្បាយរីករាយ នេះ​គឺជា​អ្វីដែល​ជាតិ និង​ប្រជាជន​ខ្មែរ​គ្រប់រូប មិន​ប្រកាន់​និន្នាការ ឬ​សាសនា​ចង់បាន​

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា ដែលជា​ថ្ងៃទី​៣ និង​ជា​ថ្ងៃ​បង្ហើយ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក រយៈពេល ៣​ថ្ងៃនេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កត់សម្គាល់ថា បុណ្យអុំទូក​ឆ្នាំនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ ចូលរួម​អបអរសាទរ​យ៉ាង​សប្បាយរីករាយ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​។ នេះ​គឺជា​អ្វីដែល​ជាតិ និង​ប្រជាជន​ខ្មែរ​គ្រប់រូប មិន​ប្រកាន់​និន្នាការ ឬ​សាសនា ចង់បាន ពោលគឺ​ឱកាស​រស់នៅ​ជួបជុំ​គ្រួសារ ក្នុង​ភាពសប្បាយ​រីករាយ ក្នុង​បរិយាកាស​សុខសន្តិភាព ពោលគឺ​ឱកាស​រស់នៅ​ជួបជុំ​គ្រួសារ​ក្នុង​ភាពសប្បាយ​រីករាយ ក្នុង​បរិយាកាស​សុខសន្តិភាព​។​

​ដោយ​បង្ហាញ​រូបថត ១​សន្លឹក ដែល​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថតរូប​ជាមួយ​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​ពិធី​ពន្លត់ភ្លើង​ជ័យ កាលពី​រសៀល​ថ្ងៃទី​១១​វិច្ឆិកា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា «​បុណ្យអុំទូក​ឆ្នាំនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ​ចូលរួម​អបអរសាទរ​យ៉ាង​សប្បាយរីករាយ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​។ នេះ​គឺជា​អ្វីដែល​ជាតិ និង​ប្រជាជន​ខ្មែរ​គ្រប់រូប មិន​ប្រកាន់​និន្នាការ​ឬ​សាសនា​ចង់បាន ពោលគឺ​ឱកាស​រស់នៅ​ជួបជុំ​គ្រួសារ​ក្នុង​ភាពសប្បាយ​រីករាយ ក្នុង​បរិយាកាស​សុខសន្តិភាព​»​។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​បន្ថែមថា «​ហើយ​អ្វីដែល​ប្រជាពលរដ្ឋ​មិន​ចង់បាន គឺ​ភាពវឹកវរ អសន្តិសុខ អស្ថេរភាព និង​ការបាត់បង់​សន្តិភាព ដែលនាំអោយ​ប្រទេសជាតិ និង​ប្រជាជន​ខ្មែរ ធ្លាក់​ក្នុង​ភាពច្របូកច្របល់ បាត់បង់​នូវ​សេចក្តីសុខ និង​ភាពកក់ក្តៅ​។ ហេតុដូច្នេះ យើង​ត្រូវ​រួមចិត្ត រួម​កាយ ដើម្បី​ការពារ​អោយបាន​ដាច់ខាត​នូវ​សុខសន្តិភាព ដែល​យើង​មាន​សព្វថ្ងៃ ដើម្បី​អនាគត​របស់​ជាតិ និង​ប្រជាជន​ខ្មែរ​យើង​»៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង