មុំបៃ៖ ឥណ្ឌាសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរញឹកញាប់ ជាសារប្រាប់ចិន និងប៉ាគិស្ថាន

Yahoo បានចុះផ្សាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមអ្នកជំនាញខាងវិស័យការពារជាតិរបស់ប្រទេសឥណ្ឌា បានបាញ់សាកល្បងជាញឹកញាប់នូវគ្រាប់មីស៊ីលបាលីស្ទិក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ដែលជាសារប្រាប់ទៅដល់ប្រទេសចិន និងប៉ាគិស្ថាន ដែលជាប្រទេសក្នុងតំបន់ និងមានអាវុធមហាប្រល័យដូចគ្នាដែរ ។

លោក Hans Kristensen និងលោក Matt Morda អ្នកវិទ្យាសាស្ត្រគម្រោងនុយក្លេអ៊ែរព័ត៌មាននុយក្លេអ៊ែរសហព័ន្ធអាមេរិក បាននិយាយថា គិតត្រឹមឆ្នាំ២០១៩នេះ ឥណ្ឌាមានគម្រោងនឹងផលិតក្បាលគ្រាប់នុយក្លេអ៊ែរ (Nuclear warheads) អោយបានពី១៥០ទៅ២០០គ្រាប់ ហើយបច្ចុប្បន្ននេះឥណ្ឌាផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោចណាស់ពី១៣០ទៅ១៤០គ្រាប់ហើយ ។

សូមបញ្ជាក់ជូនថា ប្រទេស៤នៅអាស៊ីដែលមានអាវុធនុយក្លេអ៊ែរ គឺប្រទេសឥណ្ឌា ចិន ប៉ាគិស្ថាន និងកូរ៉េខាងជើង ហើយប្រទេសទាំង៤នេះ កំពុងបង្កើនផលិតកម្មរបស់ខ្លួនលើក្បាលក្បាលគ្រាប់នុយក្លេអ៊ែរនេះ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង