វ៉ាស៊ីនតោន៖ ទួរគីត្រូវតែឈប់ទិញមីស៊ីលពីរុស្ស៊ី បើមិនដូច្នេះត្រូវប្រឈមនឹងទណ្ឌកម្មពីអាមេរិក

លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិនៅសេតវិមានរបស់សហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកខកចិត្តយ៉ាងខ្លាំងចំពោះមេដឹកនាំរបស់ប្រទេសទួរគី ដែលនៅតែបន្តទិញប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ដោយមិនព្រមបោះបង់ចោល ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

លោក Robert O’Brien បានបន្ថែមថា ប្រសិនបើទួរគីមិនព្រមបោះបង់ចោលគម្រោងទិញមីស៊ីលពីរុស្ស៊ីទេ ទួរគីប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកហើយនៅពេលខាងមុខ ហើយទណ្ឌកម្មពីអាមេរិកនឹងមានលក្ខណៈធ្ងន់ធ្ងរបំផុត ។

ការលើកឡើងបែបនេះរបស់លោក Robert O’Brien គឺត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីទួរគី លោក រ៉េសិប តៃយីប អឺដូហ្កាន បានសម្រេចទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី និងមានគម្រោងទិញយន្តហោះចម្បាំង Su-35 ពីពីរុស្ស៊ីថែមទៀត ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង