AFC U19 2020: កម្ពុជា បានឡើងរឺអត់ នឹងដឹងចុងខែនេះ ចាំលទ្ធផលតែពូល A; ពេលនេះ១៤ក្រុមរកឃើញហើយ

(កម្ពុជា)៖ ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៩ឆ្នាំ បញ្ចប់ការប្រកួតជម្រុះជើងឯកបាល់ទាត់យុវជនអាស៊ី ក្រោមអាយុ១៩ឆ្នាំ ២០២០​ ពូល G ដោយធ្វើបានល្អបំផុត បើប្រៀបធៀបឆ្នាំ២០១៨ ឈរនៅចណាត់ថ្នាក់លេខ២មាន៩ពិន្ទុ ចាញ់តែម៉ាឡេស៊ីមួយ។

លទ្ធផលនេះ ពេលនេះធ្វើឱ្យកម្ពុជា កំពុងតែឈរនៅចំណាត់ថ្នាក់ដែលត្រូវឡើងទៅជុំចុងក្រោយ (ចំណាត់ថ្នាក់លេខ២ល្អបំផុតទី៥មាន៦ពិន្ទុ) ប៉ុន្តែនៅបាំងពូល A មួយដែលត្រូវប្រកួតពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ខណៈដែល១០ពូលលេងអស់ហើយ។ ប្រទេសដែលស្ថិតនៅពូល A លេងនៅអូម៉ង់មាន អ៊ីរ៉ាក់ ម្ចាស់ផ្ទះអូម៉ង់ ប៉ាឡេស្ទីន គុយវ៉ែត និងប៉ាគីស្ថាន។

ដោយនៅចាំតែពីរក្រុមទៀត (លេខ១ពូលA ​និងលេខ២ពូល A រឺលេខ២ពូល G កម្ពុជា) ក្រុមទាំង១៤ដែលបានឡើងហើយមាន៖ ម្ចាស់ផ្ទះអូសបែកគីស្ថាន កាតា តាហ្ស៊ីស៊ីស្ថាន អ៊ីរ៉ង់ បារ៉ែន អារ៉ាប៊ី សាអូឌីត ម៉ាឡេស៊ី អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌូនេស៊ី ឡាវ វៀតណាម និងយ៉េមែន។

សូមជម្រាបជូនថា១៦ក្រុមយុវជនដែលរកឃើញពីការប្រកួតជម្រុះនេះនឹងឡើងទៅប្រជែងជើងឯក ២០២០នៅប្រទេសអូសបែកគីស្ថាន ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង