ទីបំផុតប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្បៈបង្ហាញវត្តមានក្នុងព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំ២០១៩នេះ បន្ទាប់ពីខកខានអស់ជាច្រើនឆ្នាំ

(ភ្នំពេញ)៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នាឆ្នាំ២០១៩ នេះ ទីបំផុតបានឃើញវត្តមានប្រទីបរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្ទាប់ពីក្រសួងមួយមិនមានប្រទីប សម្រាប់បណ្ដែតអស់ជាច្រើនឆ្នាំមកហើយ។

ប្រទីបរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវបានតុបតែងដោយ រូបប្រាំងប្រាសាទអង្គវវត្ត ហោរជាងក្បាលនាគ អ្នករាំរបាំអប្សរា អ្នកចម្រៀងចាប៉ីដងវែង អ្នកលេងពិណ សត្វតោ ដើមត្នោត ដែលបង្ហាញពីភាពសម្បូរបែបនៃមរតកវប្បធម៌ និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា នៅក្នុងខែវិច្ឆិកា សម្បត្តិវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាចំនួនបី សំខាន់ៗ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌរបដ់មនុស្សជាតិនៃអង្គការយូណេស្កូជាបន្តបន្ទាប់ រួមមាន៖

-របាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរ ជាបេតិកភណ្ឌវប្បធម៌អរូបីនិងមនុស្សជាតិ នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។

-ល្ខោនស្រមោលស្បែកធំជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។

-ចាប៉ីដងវែងជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

សូមជម្រាបថា ប្រទីបរបស់ស្ថាប័នរដ្ឋ និងក្រសួងចំនួន១៤ ត្រូវបានបណ្តែតដើម្បីអបអរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ រួមមាន៖
១.ប្រទីបព្រះបរមរាជវាំង

ទី២.ប្រទីបព្រឹទ្ធសភា
ទី៣.ប្រទីបរដ្ឋសភា
ទី៤.ប្រទីបរាជរដ្ឋាភិបាល
ទី៥.ប្រទីបក្រសួងយុត្តិធម៌
ទី៦.ប្រទីបក្រសួងការពារជាតិ
ទី៧.ប្រទីបក្រសួងមហាផ្ទៃ
ទី៨.ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ទី៩.ប្រទីបក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ទី១០.ប្រទីបក្រសួងពាណិជ្ជកម្ម
ទី១១.ប្រទីបក្រសួងទេសចរណ៍
ទី១២. ប្រទីបក្រសួងរ៉ែ និងថាមពល
ទី១៣. ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ទី១៤.ប្រទីបរបស់រដ្ឋបាលរាជធានីភ្នំពេញ៕SNពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង