AFC U19 2020: ថៃធ្លាក់ពីការប្រកួត ក្រោយចាញ់ម៉ាឡេស៊ីថ្ងៃនេះ

(កម្ពុជា)៖ ក្រុមបាល់ទាត់យុវជនថៃ មិនបានឡើងទៅវគ្គបន្ត នៃការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ ២០២០ទេ ក្រោយចាញ់ម៉ាឡេស៊ី ០ទល់នឹង១ក្នុងពូលG ល្ងាចមិញ នៅពហុកីឡដ្ឋានជាតិ។

មួយគ្រាប់ជ័យជំនះរបស់យុវជនម៉ាឡេស៊ី កើតឡើងដោយគ្រាប់បាល់កីឡាករUmar Hakeem Suhar Redzuan នាទីទី៨៤។ តាមរយៈជ័យជំនះនេះ ម៉ាឡេស៊ី ឈរនៅកំពូលតារាងលេខ១ មាន១២ពិន្ទុ ក្រោយ៤ប្រកួតឈ្នះទាំង៤ នឹងឡើងទៅជុំចុងក្រោយនៅប្រទេសអូសបែគីស្ថាន ២០២០។

មកដល់ពេលនេះក្រុមដែលបានឡើងទៅឆ្នាំ២០២០ ជើងឯកយុវជនអាស៊ី មានម្ចាស់ផ្ទះ អូសបែគីស្ថាន តាហ្ស៊ីគីស្ថាន ម៉ាឡេស៊ី និងកូរ៉េខាងត្បូង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង