ប្រទីបទាំង១៤នឹងបង្អួតសម្រស់នៅរាត្រីបុណ្យអុំទូកថ្ងៃទីមួយនេះ! ចូលរួមទស្សនាទាំងអស់គ្នា

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ពិធីប្រណាំងទូក នាថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រះរាជពិធីបណ្ដែតប្រទីប នឹងប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈជីវិតតម្កល់លើត្បូង។

ព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងសព្វព្រះរាជហឬទ័យស្ដេចយាងថ្វាយភ្លើងប្រទីបព្រះបរមរាជវាំង ដើម្បីចាប់ផ្ដើមព្រះរាជពិធីបណ្ដែតប្រទីបសម្រាប់រាត្រីបុណ្យអុំទូកថ្ងៃទីមួយនេះ។

សូមជម្រាបថា បើយោងតាមការបញ្ជាក់របស់គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ប្រទីបរបស់ស្ថាប័នរដ្ឋ ដែលនឹងត្រូវបណ្តែតដើម្បីអបអរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ មានចំនួន ១៤ប្រទីប។ ចំនួនប្រទីបទាំង ១៤នោះ រួមមាន៖
១.ប្រទីបព្រះបរមរាជវាំង
ទី២.ប្រទីបព្រឹទ្ធសភា
ទី៣.ប្រទីបរដ្ឋសភា
ទី៤.ប្រទីបរាជរដ្ឋាភិបាល
ទី៥.ប្រទីបក្រសួងយុត្តិធម៌
ទី៦.ប្រទីបក្រសួងការពារជាតិ
ទី៧.ប្រទីបក្រសួងមហាផ្ទៃ
ទី៨.ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ទី៩.ប្រទីបក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ទី១០.ប្រទីបក្រសួងពាណិជ្ជកម្ម
ទី១១.ប្រទីបក្រសួងទេសចរណ៍
ទី១២. ប្រទីបក្រសួងរ៉ែ និងថាមពល
ទី១៣. ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ទី១៤.ប្រទីបរបស់រដ្ឋបាលរាជធានីភ្នំពេញ៕SNពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង