ឯកឧត្តម ហ៊ុន ម៉ានី ៖ អំបុកខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីអបអរសាទរ បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអគារខេមរានី ថា «នៅទីនេះយើងកំពុងប្រារព្ធពិធីលើកកម្ពស់វប្បធម៌ ប្រពៃណីរបស់យើង ក្នុងបរិយាកាសសប្បាយរីករាយ ជាមហាគ្រួសារខ្មែរ ក្នុងសង្គមស្ងប់សុខដែលប្រជាជនត្រូវការ ហើយយើងមិនចង់មានការរំខានណាមួយ ដើម្បីគ្រាន់តែជាការបម្រើប្រយោជន៍ផ្ទាល់ខ្លួន ឬនយោបាយបន្តិចបន្តួចនោះទេ។»

ឯកឧត្តម បានបន្ថែមផងដែរថា «សមាជិក សមាជិការបស់យើង មានមោទនភាពក្នុងការកសាងអំពើល្អ ក៏ដូចជាកិច្ចការងារថែរក្សានូវប្រពៃណី វប្បធម៌ និងកេរមរតកជាតិ ជាពិសេសការរក្សាបាននូវស្ថិរភាព ភាពសំបូរសប្បាយ របស់ប្រជាពលរដ្ឋ។»

សូមជម្រាបជូនថា ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអកអំបុកក្នុង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីដូនតាដែលបានបន្សល់ទុកដល់យុវជនជំនាន់ក្រោយ ក៏ដូចជាអបអរសាទរខួបទី៦៦ឆ្នាំ នៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិអីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នេះ៕
(SWIFT NEWS ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com