បន្ទាប់ពី​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា ប្រជាជន​កម្ពុជា​ទូទាំងប្រទេស បន្ត​ជួបជុំ​អកអំបុក​ខ្មែរ ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​!

(​ភ្នំពេញ​)៖ បន្ទាប់ពី​ជួបជុំ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា រួចមក មន្ត្រីរាជការ និង​ប្រជាជន​ទូទាំងប្រទេស បាន​ជួបជុំ​ទទួលទាន​អំបុក​ខ្មែរ ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​។ ពិធី​ជួបជុំ​ទទួលទាន​អំបុក ត្រូវបាន​ធ្វើឡើង ដោយនៅ​ភ្នំពេញ នៅ​វត្តភ្នំ តាម​សាលាខណ្ឌ សាលាសង្កាត់ ហើយ​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស ក៏មាន​ការជួបជុំ​នា​ព្រឹក​ថ្ងៃទី​៩​វិច្ឆិកា​នេះ នៅ​សាលាខេត្ត សាលាស្រុក សាលាក្រុង សាលាឃុំ និង​នៅតាម​វត្ត សាលារៀន ជាដើម ដើម្បី​ទទួលទាន​អំបុក ដោយ​ទឹកមុខ​ញញឹមញញែម ក្នុង​ស្មារតី​រួមគ្នា ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​។​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com