តុលាការខេត្តកោះកុង សម្រេចឃុំខ្លួនឈ្មោះ ហ៊ុំ ស្រ៊ា ពីបទ រួមគំនិតក្បត់ជាតិជាមួយមេឧទ្ទាម សម រង្ស៉ី

(កោះកុង)៖ យោងតាម សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ នៃសាលាដំបូងខេត្តកោះកុង បានបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចឃុំខ្លួនឈ្មោះ ហ៌ុំ ស្រ៊ា ហៅ ណារ៉ុង ភេទប្រុស អាយុ ៤១ឆ្នាំ ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ការឃុំខ្លួនជនត្រូវចោទឈ្មោះ ហ៊ុំ ស្រ៊ា បានធ្វើឡើងបន្ទាប់ពីតុលាការរកឃើញថាជននេះ បានធ្វើសកម្មភាពបង្ហោះសារលើគណនី Facebook របស់ខ្លួនឈ្មោះ Hom Sra កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដាក់ថា «ខ្ញុំត្រៀមទទួលលោកប្រធាន សម រង្ស៊ី ចុះអ្នកវិញ?» ក្នុងចេតនា គាំទ្រា អូសទាញ កៀរគរ និងបំផុសបំផុលឲ្យប្រជាពលរដ្ឋចូលរួមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី មេក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស និងបក្ខពួក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕

(SWIFT NEWS ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ នៃសាលាដំបូងខេត្តកោះកុង៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com