នគរបាលក្រសួងមហាផ្ទៃ និងខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិចិន ១១នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស

(ភ្នំពេញ)៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសបង្ខាំងមនុស្ស និងជំរិតទារប្រាក់ខុសច្បាប់ មួយកន្លែងឃាត់ខ្លួនបានជនសង្ស័យចំនួន ១១នាក់។

ប្រតិបត្តិការនោះធ្វើឡើងកាលពីរសៀលថ្ងៃម្សិលមិញ នៅចំណុចផ្ទះល្វែង ក្នុងបុរីព្រីនថោន ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសង្គ្រោះបានជនរងគ្រោះជាជនជាតិចិនដូចគ្នាម្នាក់ ដែលរងរបួសជាច្រើនកន្លែង។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង ១១នាក់ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញ របស់ក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមនីតិវិធី៕
(SWIFT NEWS ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com