តុលាការខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនឈ្មោះ ដួង ចន្ត្រា ពីបទ រួមគំនិតក្បត់ជាមួយ ទណ្ឌិត សម រង្ស៉ី

(កំពង់ឆ្នាំង)៖ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សុិលមិញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការសម្រេចចោទចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឈ្មោះ ដួង ចន្ត្រា ភេទប្រុស អាយុ ៥០ឆ្នាំ អតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ដួង ចន្ត្រា បន្ទាប់ពីតុលាការរកឃើញថា ជនត្រូវចោទរូបនេះបានចូលរួមកៀរគរ បំផុសបំផុល និងចូលរួមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី មេក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស និងបក្ខពួក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕
(SWIFT NEWS ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com