ឯកឧត្តម ហ៊ុន ម៉ានី ៖ យើងទាំងអស់គ្នាគឺជាម្ចាស់លើជោគវាសនា និងអនាគតរបស់កម្ពុជា

(ភ្នំពេញ)៖ បន្ទាប់ពីដឹកនាំ សមាជិក សមាជិកា ចូលរួមថ្វាយកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ នៅព្រះបរមរូបរបស់ព្រះអង្គ នាមណ្ឌបសួនច្បារវិមានឯករាជ្យ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់លោកថា «អស់កាល ៦៦ឆ្នាំកន្លងមកនេះ កម្ពុជាបានជ្រើសរើសយកផ្លូវដើរក្នុងប្រកបដោយមោទនភាពក្នុងភាពជាម្ចាស់លើជោគវាសនា និងអនាគតប្រទេសជាតិរបស់ខ្លួន។»

ឯកឧត្តម បន្តថា «យើងបានដើរយ៉ាងម៉ឹងម៉ាត់នៅលើវិថីដឹកនាំប្រទេសដ៏រឹងមាំរបស់កម្ពុជា ហើយយើងក៏នឹងបន្តសាងភាពរីកចម្រើនអោយកាន់តែអស្ចារ្យបន្ថែមទៀត ក្នុងភារកិច្ចនៃការការពារ ថែរក្សា សុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាព និងចូលរួមបន្តអភិវឌ្ឍប្រកបដោយឆន្ទៈដ៏មោះមុត ស្របជាមួយការបន្តកិច្ចសហប្រតិបត្តិការ និងការពង្រឹងមិត្តភាពជាវិជ្ជមាន។»

«អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៩។ ៦៦ឆ្នាំ នៃភាពជាម្ចាស់លើជោគវាសនារបស់កម្ពុជា៕»
(SWIFT NEWS ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com