ទូតអឺរ៉ុបសន្យាជំរុញធុរកិច្ចអឺរ៉ុប​មកវិនិយោគ​លើវិស័យអាទិភាព​នៅកម្ពុជា​

(ភ្នំពេញ)៖ «ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជា គិតឆ្នាំ២០១៨ មានប្រមាណ ៧៥០០លានដុល្លារ។ រីឯវិស័យវិនិយោគ សហភាពអឺរ៉ុបចូលកម្ពុជាយើង នៅឆ្នាំ២០១៧ ប្រមាណ៥១លានដុល្លារ។ ក្នុងនោះលោក​ស្រី បានចាប់អារម្មណ៍លើវិស័យវិនិយោគសំខាន់ៗ ដែលលោកស្រីថា នឹងជំរុញឲ្យវិនិយោគិនអឺរ៉ុបបន្ថែមទៀត មកពិនិត្យលើវិស័យអាទិភាព ដោយស្របតាមគោលនយោបាយជាយុទ្ធសាស្ត្រ ដែលអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង តាមគោលនយោបាយផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣នេះ»។ នេះបើតាមឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស​ ឲ្យដឹងក្រោយជំនួបរវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ កាមែន ម៉ូរីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតថ្មីសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម កុយ គួង បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ហើយអ្វីដែលសហភាពអឺរ៉ុបមាន និងបន្តអនុវត្តបន្តទៀត។ សហ​ភា​ពអឺរ៉ុបនៅតែបន្តជាដៃគូអភិវឌ្ឍនៅកម្ពុជា និងសន្យាបន្តជំរុញធុរកិច្ចអឺរ៉ុបចូលមកបណ្តាក់ទុន​វិនិ​យោគ​នៅកម្ពុជាឲ្យបានច្រើន បន្តសហការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗ ទៀត​៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com