ចាប់រថយន្តដឹកលើសទម្ងន់​ ២១២គ្រឿង​ និងពិន័យជាង​ ៥០០លានរៀល ​ក្នុងខែតុលា​

​(ភ្នំពេញ)​៖ អាជ្ញាធរ​បាន​ចាប់​ឃាត់​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ចំនួន ២១២​គ្រឿង និង​ពិន័យ​ជា​ប្រាក់​សរុប ៥០៣​លាន​រៀល (​ប្រមាណ​១២​ម៉ឺន​ដុល្លារ​) នៅក្នុង​ខែតុលា​ឆ្នាំ​២០១៩។​ នេះបើយោងតាមរបាយការណ៍​​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

បើតាមរបាយការណ៍ដដែល ការចាប់​ឃាត់​រថយន្ត​ដឹក​លើស​ម្ង​ន់​កំណត់​ក្នុង​ខែតុលា​ដែលមាន ២១២​គ្រឿង​​​នេះ គឺ​ថយ​ចុះបើ​ធៀប​នឹង​ខែកញ្ញា​ឆ្នាំនេះ ដែលមាន​ចំនួន​ដល់ ៣៣៨​គ្រឿង ពោលគឺ​ថយចុះ ១១៥​គ្រឿង​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com